សួស្តី! ថ្ងៃនេះយើងមានសំណួរមួយដែលសួរដោយអ្នកដែលទើបនិងចាប់ផ្តើមក្នុងវីស័យនេះ ភាគច្រើនគាត់តែងតែសួរថាចុះការដែលធ្វើជា Affiliate Marketer ហ្នឹង យើងត្រូវការវេបសាយ ឬ ប្លក់មួយដែរឬទេ?
វាជាសំណួរដែលយើងត្រូវបានសួរជាប្រចាំ។ ចម្លើយខ្លីគឺត្រូវការ។
នៅក្នុងអត្ថបទនេះយើងនឹងប្រាប់ពីវិធីដែលអាចធ្វើជា Affiliate Marketer ដោយមិនចាំបាច់មានវេបសាយផ្ទាល់ខ្លួនក៏បាន។ អ្វីដែលត្រូវកត់សម្គាល់នោះគឺថា អ្នកផ្សាយពាណិជ្ជកម្មមួយចំនួនបាន បានស្នើសុំអោយយើងបំពេញអសយដ្ឋានវេបសាយរបស់យើង មុននិងគេអនុញ្ញាត្តិអោយចូលរួមកម្មវិធី Affiliate របស់ពួកគេ។
ខ្ញុំសូមលើកយកឧទាហរណ៌ជាក់ស្តែងមួយគឺ ផលិតផល Snow ដែលផលិតផលនេះ គឺជាផលិតផលដែលធ្វើអោយធ្មេញយើង ស ហើយមានទីតាំងនៅ សហរដ្ឋអាមេរិច, អារីហ្សូណា។ ដើម្បីធ្វើជា Affiliate អោយផលិតផល Snow នេះយើងតម្រូវអោយមានវេបសាយ ឬ social media ដើម្បីចុះឈ្មោះ។
តើយើងអាចរកលុយបានដោយរបៀបណា ប្រសិនបើមិនមានវេបសាយ?
មានវិធីសាស្រ្តទូទៅមួយចំនួនក្នុងការធ្វើទីផ្សារ ដោយគ្មានវេបសាយហើយអ្នកដែលធ្វើជា Affiliate Marketer ដែលយើងអាចហៅម្យា៉ងទៀតថា Publishers ឬអ្នកផ្សព្វផ្សាយ បានរកឃើញថាប្រាក់ចំណេញរបស់ពួកគេបានកើនឡើងខ្ពស់ដោយការប្រើប្រាស់វិធីសាស្ត្រទាំងនេះ ដែលយើងនិងបន្តរៀបរាប់នៅខាងក្រោមទៀត។ អ្នកត្រូវដឹងចំនុចមួយថា មិនមានការវិនិយោគ មិនមានផលចំណេញកើតឡើងមកទេ ហើយវិធីសាស្រ្តខាងក្រោមនេះ អាចនិងត្រូវការពេលវេលាឬការវិនិយោគហិរញ្ញវត្ថុយ៉ាងច្រើន ដើម្បីឈានទៅរកសក្តានុពលមួយមុននិងអ្នកអាចកើបលុយចំណេញត្រឡប់មកវិញបាន។
ការផ្សព្វផ្សាយដែលមិនអាចរំលងបានគឺ តាមបណ្តាញសង្គមផ្សេងៗ
ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាវិធីសាមញ្ញបំផុតមួយដើម្បីចែករំលែក Affiliate Link របស់អ្នកដោយមិនមានវេបសាយនៅឆ្នាំ ២០២០។ នៅលើអ៊ីធឺណេត ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមផ្សេងៗគ្នាជាច្រើនដែលលោកអ្នកត្រូវជ្រើសរើស ហើយត្រូវច្បាស់លាស់ថាតើ ផលិតផលណាមួយដែលយើងត្រូវយកមកផ្សព្វផ្សាយ។ អ្នកក៏គួរតែគិតអំពីអតិថិជនគោលដៅ ដែលអ្នកកំពុងតែសង្ឃឹមថាអាចនិងបង្កើតទំនាក់ទំនង ឬ ធ្វើអោយពួកគាត់ចាប់អារម្មណ៌មកលើ ហើយត្រូវស្វែងយល់ពីអតិថិជនគោលដៅទាំងនោះថាតើ គាត់ឧស្សាហ៍ប្រើប្រាស់បណ្តាញសង្គមណាមួយជាញឹកញ៉ាប់ ដូចជា Instagram ឬ Facebook ដែលគាត់ប្រើច្រើនជាងគេ យើងឧស្សាហ៍ឃើញគាត់ប៉ុស្ត។
បច្ចុប្បន្នហ្វេសប៊ុកនៅតែជាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលត្រូវបានគេប្រើច្រើនបំផុតនៅទូទាំងពិភពលោកនិងល្អដោយសារតែហ្វេសបុក ផលិតឡើងតម្រូវមាតិកាច្រើនប្រភេទខុសៗគ្នា។ ជាមួយហ្វេសបុក អ្នកមានឱកាសសម្រាប់សម្រាប់ចង់បង្ហាញ ឬ ផ្សព្វផ្សាយតាមរយៈការសរសេរជា Status ក៏បាន ប៉ុស្តអមដោយរូបភាពឬវីដេអូក៏បាន ដូច្នេះវាបានផ្តល់មុខងារពិសេសៗច្រើនដែលជាជំនួយដល់ការងារ Marketing របស់យើង។
ទោះជាយ៉ាងណាក៏ដោយអ្នកប្រើប្រាស់មិនប្រាកដថាទៅប្រើប្រាស់តែ ហ្វេសបុកមួយនោះទេ ពួកគាត់ខ្លះក៏មកលេង Instagram ដែរ។ Instagram គឺជាវេទិកាដ៏មានប្រជាប្រិយមួយ ហើយការប្រើប្រាស់ Instagram អ្នកអាចបង្កើត Video Promotion ឬ ធ្វើជាប៉ុស្តរូបភាពផ្សេងអោយមានភាពទាក់ទាញ ពីព្រោះថា Instagram គឺផ្ដោតសំខាន់ទៅលើ មាតិកាវីដេអូនិងរូបភាព ហើយប្រសិនបើអ្នកមិនអាចថតវីដេអូដោយខ្លួនឯងទេ ឬហៅសាមញ្ញថាអៀនកាមេរ៉ា នោះអ្នកគួរតែកត់ត្រាចំណុចខ្សោយនេះទុក្ខ ហើយព្យាយាមបំបាត់វាចេញ ពីព្រោះថាមាតិកាបែបវីដេអូប្រភេទនេះ កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់អ៊ឺធើណេត។

Twitter ក៏ល្អដែរសម្រាប់អ្នកដែលចូលចិត្តធ្វើទីផ្សារបែបផ្សព្វផ្សាយខ្លីៗចំគោលដៅតែម្តង។ ដោយសារយើងមិនអាចសរសេររៀបរាប់បានវែងនោះទេ នៅលើបណ្តាញសង្គម Twitter នេះ។ ដូច្នេះហើយសម្រាប់អ្នកដែលមានអត្ថបទវែងៗសម្រាប់ធ្វើការផ្សព្វផ្សាយ ប្រហែល Twitter មិនមែនជាជម្រើសដ៏ល្អរបស់អ្នកនោះទេ។
LinkedIn គឺជាបណ្តាញសង្គម ដែលមានអ្នកប្រើប្រាស់ភាគច្រើនលើសលប់ ប្រើដើម្បីការងារនិងផ្សព្វផ្សាយបែបជំនាញវិជ្ជាជីវៈ នៅក្នុងបណ្តាញ LinkedIn នេះ មិនសូវមានអ្នកប៉ុស្តរូបលេង ឬ វីដេអូលេងអត់ប្រយោជន៌នោះទេ ដូច្នេះហើយប្រសិនបើអ្នកធ្វើ Affiliate ផលិតផលណាដែលត្រូវនិងអ្នកធ្វើការបែប Professional ដូច្នេះគួរពិចារណាប្រើប្រាស់ LinkedIn ចុះមិនខុសទេ។
ឥឡូវនេះ TikTok កំពុងក្លាយជាកន្លែងសម្រាប់អ្នកទីផ្សារដើម្បីបង្កើតមាតិកាដែលអាចជួយបង្កើនការលក់។ ដើម្បីប្រើប្រាស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យបានពេញលេញ ហើយដើម្បីបង្កើនការលក់ អ្នកធ្វើ Affiliate ត្រូវមានតែដាក់ Link នៅក្នុងគណនី Tik Tok។ ថ្មីៗនេះ TikTok បានបើកដំណើរការ ‘TikTok for Business' ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដាក់បញ្ចូល Link ទៅក្នុងគណនីបាន។
Youtube យើងគ្រប់គ្នាប្រហែលជាស្គាល់ច្បាស់ហើយអំពី Youtube និងប្រជាប្រិយភាពរបស់បណ្តាញសង្គមមួយនេះ។ ខ្ញុំជឿថាយ៉ាងហោចណាស់ក៏យើងអាចនិងចូលមើល Youtube ម្តងដែរក្នុងមួយថ្ងៃ ឬក៏មិនមែន?
YouTube ក៏យើងអាចប្រើប្រាស់ធ្វើជាកន្លែងផ្សព្វផ្សាយ ដោយសារមានអ្នកប្រើប្រាស់ជាច្រើនដែលតែងតែ ចំណាយពេលក្នុងការមើលវីដេអូ ចំណាយពេលក្នុងការស្វែងរកប្រធានបទអ្វីមួយដែលគេចង់ដឹង ហើយមានអ្នកខ្លះចំណាយពេលសឹងតែពេញមួយថ្ងៃផងក៏ថាបាន ដើម្បីនឹងស្តាប់ចម្រៀងដែលមាននៅក្នុង YouTube នេះ។ ដូច្នេះហើយ YouTube មានមនុស្សជាច្រើនដែលចំណាយពេលនៅលើ Platform មួយនេះ ហេតុនេះហើយយើងជាអ្នកធ្វើ Affiliate យើងក៏អាចប្រើឱកាសនេះសព្វផ្សាយផលិតផលរបស់យើងតាមរយៈ YouTube បានផងដែរ។
ដូចដែលអ្នកបានឃើញប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ មានអត្ថប្រយោជន៍និងគុណវិបត្តិរបស់វា… វាអាស្រ័យលើអ្នកនិងផលិតផលដែលអ្នកជ្រើសរើសយកទៅផ្សព្វផ្សាយថាតើ មួយណាវាសមរម្យ និង ហើយអាចនិងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់នៃបណ្តាញសង្គមទាំងនោះ។
ការចំណាយលុយទៅលើក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម
យើងមិនមានវេបសាយនោះទេ តែមានវេបសាយរាប់រយលានដែលកំពុងរង់ចាំដាក់ផ្តាំងពាណិជ្ជកម្មរបស់យើង។ យើងអាចកត់សំគាល់មើលឃើញថា សឹងតែគ្រប់បណ្តាវេបសាយទូទាំងសាកលលោក ពេលដែលយើងបើកមើលទៅ ឃើញសុទ្ធតែផ្ទាំងពាណិជ្ជកម្ម។ អ្នកធ្វើ Affiliate មួយចំនួនគាត់បានចំណាយលុយទៅលើក្រុមហ៊ុន Ads Network ដើម្បីអោយគេដាក់ផ្សាយផ្ទាំងផលិតផលរបស់ពួកគេ។ ដែលក្នុងនោះមានដូចជា Media, Google AdSense ជាដើម។
ការផ្សព្វផ្សាយតាមរយៈវេទិកា (Forum)
នេះអាចជាជម្រើសដែលត្រូវការពេលវេលាប៉ុន្តែមានប្រសិទ្ធភាព។ ស្វែងរកវេទិកាតាមអ៊ិនធើណេតដែលមនុស្សកំពុងសួរសំណួរអំពីប្រធានបទចំៗណាមួយដែលត្រូវនិងផលិតផល Affiliate របស់អ្នក ការផ្សព្វផ្សាយក្នុង Forum ត្រូវការពេលវេលាប៉ុន្តែក៏មានសង្ឃឹមនិងទទួលបានផលច្រើនដែរ។
ដំណើរការនៃ Forum គឺបែបនេះ។ មានអ្នកប្រើប្រាស់គាត់អាចនិងមិនយល់ពីអ្វីមួយ ឬ ចង់ទិញរបស់អ្វីមួយ ហើយគាត់ក៏បានប៉ុស្តជាសំនួរ។ ការប៉ុស្តនោះអ្នកអាចចូលទៅធ្វើការឆ្លើយតប ហើយព្យាយាមពន្យល់និងធ្វើការណែនាំអោយគាត់បានយល់ច្បាស់ ហើយអ្នកក៏អាចដាក់ Link Affiliate របស់អ្នក។ ប្រសិនបើការណែនាំ ពន្យល់របស់អ្នកទទួលបានការពេញចិត្តពីអ្នកសួរនោះ គាត់អាចនិងចូលទិញផលិតផលនោះតាមរយៈការចុចលើ Link របស់អ្នកនោះឯង ហើយអ្នកក៏ទទួលបាន Commission ពីការលក់។

ត្រង់ចំនុចនេះខ្ញុំចង់បង្ហាញថា ក្រៅពីអ្នកសួរសំណួរខាងលើ អ្នកប្រើប្រាស់ Forum ដែលមានចង្ងល់ដូចគ្នាគាត់ក៏អាចចូលមកអាន ហើយក៏និងអាចចុចទិញតាមរយៈ Link របស់អ្នកផងដែរ ដូច្នេះសូមព្យាយាមឆ្លងឆ្លើយនៅក្នុង Forum អោយបានច្រើន ហើយកុំដើម្បីតែលក់តែម្យ៉ាងត្រូវឆ្លើយអោយបានត្រឹមត្រូវ ដាក់ខាតកុំចូលទៅ Spam Comments ក្នុង Forum របស់គេប្រយត្ន័គេប្លក់ចោល។
ក្រៅពីប្រព័ន្ធទំនើបអនឡាញយើងនៅផ្សព្វផ្សាយតាម Offline បានដែរតើ
ការផ្សព្វផ្សាយតាម Offline មានដូចជាបោះពុម្ពខិតប័ណ្ណចេញ! ផ្សាយតាមវិទ្យុផ្សេងៗ ដែរយើងអាចហៅការផ្សាយទាំងនេះតាម បែបពីមុន ឬមិនសូវទាន់សម័យ។ ក៏ប៉ុន្តែអ្នកអាចឆ្ងល់ថាចុះប្រសិនបើផ្សាយតាមខិតប័ណ្ណ ធ្វើយ៉ាងម៉េចបានគេចុច Link យើងបានទៅ? ចម្លើយគឺគេមិនបាច់ចុច Link ទេ! គឺអ្នកទិញអាចបើវេបសាយតាមរយៈ QR Code ឬ អសយដ្ឋានវេបសាយ ដែលយើងបានបោះពុម្ភចេញមកនោះ ហើយបញ្ចូល Coupon របស់យើង ដែល Coupon ទាំងនោះ គឺម្ចាស់ផលិតផលជាអ្នកអោយមកយើង ដូច្នេះពេលគេចូលវេបសាយហើយ ទិញផលិតផលបន្ទាប់មកអ្នកទិញត្រូវវាយ Coupon របស់យើងចូល! នោះយើងនិងបាន Commission. ចុះប្រសិនបើគាត់មិនវាយបញ្ចូល? ចម្លើយគឺ អ្នកនិងមិនបាន Commission ទេ 😀
ជាចុងក្រោយខ្ញុំសង្ឃឹមថា អត្ថបទនេះនិងផ្តល់ជាគំនិតខ្លះៗដល់អ្នកដែលចង់ចាប់ផ្តើមធ្វើជា Affiliate Marketer ហើយមិនទាន់មានវេបសាយ អាចយកទៅពិចារណាហើយសាកល្បងធ្វើបាន។ តែប្រសិនបើអ្នកចង់ បង្កើតភាពងាយស្រួលក្នុងការលក់ ហើយបង្កើតអោយមាន Branding ខ្លួនឯងផងនោះ អាចចាប់ផ្តើមរៀនបង្កើតវេបសាយ ដោយចាប់ផ្តើមជាមួយ HostGator បានដោយព្រោះគេមាន Website Building ដែលយើងមិនចេះកូដក៏អាចបង្កើតបាន។