Monday, February 17, 2025
ទំព័រដើមធ្វើដូចម្តេចបង្កើតប្លក់ជាមួយ WordPress ងាយស្រួលចាប់ផ្តើម

បង្កើតប្លក់ជាមួយ WordPress ងាយស្រួលចាប់ផ្តើម

នៅពេលដែលយើងនិយាយអំពី ​បង្កើតប្លក់ ជាមួយ WordPress ប្រហែលជាអ្នកបានឃើញមនុស្សនៅជុំវិញ ឬ មនុស្សដែលអ្នកស្គាល់ទាំងនោះដែលសរសេរប្លក់អំពីចំណូលចិត្ត និងចង់ចូលរួមមានប្លក់សម្រាប់សរសេរដូចគេដែរមែនទេ? ឬប្រហែលជាអ្នកគ្រាន់តែចូលចិត្ក ការចែករំលែកគំនិតរបស់អ្នកជាមួយមនុស្សមកពីជុំវិញពិភពលោក? ការមានប្លក់មួយនាសម័យនេះ វាមិនមែនត្រឹមតែជាកន្លែងចែករំលែកគំនិត ឬ បទពិសោធន៌ទៀតនោះទេ ប្លក់នាសម័យនេះក៏អាចរកចំណូលអោយម្ចាស់បានដែរ ប្រសិនបើយើងចំណាយពេលវេលា គ្រប់គ្រាន់សម្រាប់ធ្វើវាអោយបានជាក់លាក់។

ជាពិសេសប៉ុស្តផ្សេងនៅក្នុងប្លក់របស់ខ្ញុំនេះ ក៏បានចែករំលែកច្រើនអំពីវីធីប្រើប្លក់ដើម្បីអោយរកចំណូលបន្ថែមអោយយើងបាន អ្នកទាំងអស់គ្នាអាចមើលតាមបណ្តាប៉ុស្តផ្សេងៗបាន។

ខ្ញុំនិងព្យាយាមប្រាប់អោយបានលំអិតអំពីការ បង្កើតប្លក់ នេះតាមដែលអាចធ្វើបាននៅក្នុងទំព័រនេះ ដើម្បីអោយអ្នកអានទាំងអស់គ្នាអានចប់ហើយ គឺអាចបង្កើតប្លក់មួយបានដោយជោគជ័យតែម្តង។

- Advertisement -
The #1 Writing Tool

ត្រៀមរួចហើយ? តោះចាប់ផ្តើម…

មានសំនួរមែនទេ? ច្បាស់ជាមានដូច្នេះខ្ញុំសូមចែករំលែកសំនួរដែលមានគេសួររួចមកហើយជាច្រើន ជាពិសេសអ្នកដែលមានបំណងចង់បង្កើតប្លក់ដូចជាអ្នក។

តើការចាប់ផ្តើម បង្កើតប្លក់ យើងត្រូវចំណាយពេលប៉ុន្មាន?

ត្រង់សំនួរនេះ បើនិយាយពីបច្ចេកទេស សម្រាប់តំឡើងនិងរៀបចំប្លក់មួយអោយដំណើរការ យើងចំណាយពេលប្រហែលតែ ២០ ទៅ ៣០នាទីប៉ុណ្ណោះ! តិចពេក? មិនជឿ? ត្រង់ចំនុចនេះគឺនិយាយតែបច្ចេកទេសតំឡើងតែប៉ុណ្ណោះ មិនបានរាប់បញ្ចូល ការដាក់បញ្ចូលព័ត៌មានផ្សេងៗ និងការរៀបចំប្លក់របស់អ្នកនោះទេ។ ហើយការរៀបចំប្លក់ ដែលអាចមានដូចជា រៀបចំទំព័រ រៀបចំព័ត៌មានទូរទៅ​ សរុបទៅប្រហែល ២ ទៅ ៣ សប្តាហ៍ ឬ អាច ១ខែតាមប្រភេទព័ត៌មានរបស់ម្ចាស់ប្លក់រៀងៗខ្លួន។

បង្កើតប្លក់ ចំណាយលុយឬទេ? ហើយប្រសិនបើចំណាយតើថ្លៃឬទេ?

បង្កើតប្លក់ ជាមួយ WordPress អាចចាប់ផ្តើម Free ដោយមិនអស់លុយក៏បាន ក៏ប៉ុន្តែវាមិនមែនជាអ្វីដែលខ្ញុំ ណែនាំអោយអ្នកទាំងអស់គ្នាធ្វើនោះទេ។ ការប្រើរបស់គេដោយមិនបង់លុយ អ្នកទាំងអស់គ្នានិងមិនមែនជាម្ចាស់ប្លក់នោះមួយរយភាគរយទេ។

មកដល់ត្រង់ចំណុចនេះយើងនិយាយពីការ បង្កើតប្លក់ មួយដែលយើងគ្រប់គ្រងទាំងស្រុងទាំង Domain និង Hosting ហើយតំលៃនៃការទិញ Hosting គឺខុសៗគ្នាតាមតម្រូវការរបស់យើងជាអ្នកប្រើប្រាស់។ ដែលតំលៃសម្រាប់ Hosting ជាទូរទៅសម្រាប់កញ្ចប់ Share Hosting គឺអាចចាប់ផ្តើមពី ២ដុល្លារ ឡើងទៅក្នុងមួយខែ។ ហើយចំពោះតំលៃរបស់ Domain អាចមួយឆ្នាំ ១០ដុល្លារ ទៅ ៣០ដុល្លារ ក្នុងមួយឆ្នាំ តាមឈ្មោះរបស់ DomainDomain ខ្លះឈ្មោះល្អពេញនិយមមានតំលៃថ្លៃ អាចឈានដល់រាប់ម៉ឺនដុល្លារក៏មាន។

តោះសរុបចំណាយ:

  • Domain អាចនិយាយបានថា ចំណាយប្រហែល ១៥ដុល្លារក្នុងមួយឆ្នាំ
  • Hosting គឺជាកន្លែងសម្រាប់ផ្ទុក​ឯកសារប្លក់របស់អ្នក ចំណាយប្រហែល ៧០ដុល្លារ ទៅ ១៧០ដុល្លារក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថាតំលៃខាងលើ មិនមែនជាតំលៃប្រាកដនោះទេ ព្រោះតំលៃនិងប្រែប្រួលជាក់នៅពេលដែលអ្នកទិញផ្ទាល់ ព្រោះកញ្ជប់ Hosting មានតំលៃខុសគ្នា។

ប្រសិនបើមាន FREE BLOG ហើយតើចាំបាច់អីចំណាយលុយទិញ Domain & Hosting ធ្វើអីទៀត?

ចំពោះប្រភេទប្លក់ឥតគិតថ្លៃ គឺអ្នកអាចប្រើបានប្រសិនបើអ្នកគ្រាន់តែបង្កើតប្លក់នោះ សម្រាប់តែជាការសរសេរធម្មតាៗតាមចំណង់ចំណូលចិត្ត ហើយមិនខ្វល់រឿងរកលុយពីប្លក់នោះ។ ប៉ុន្តែការពិតអ្នកមិនមាន Featured ឬ Functions ល្អៗមកប្រើដើម្បីគ្រប់គ្រងប្លក់របស់អ្នកបាននោះទេ ហើយប្រសិនបើ ពេលណាមួយដែល ប្លក់នោះគេបិទអ្នកនឹងបាត់បង់ប្លុករបស់អ្នក។ ដូច្នេះប្រសិនបើអ្នកចង់រកប្រាក់ពីប្លុករបស់អ្នក ដាក់ទុនចំណាយបន្តិចទៅសាកមួយឆ្នាំសិនក៏បាន​ព្រោះពេលទិញ Hosting គេនិងអនុញ្ញាតិ្តអោយយើងរើសយក ១ឆ្នាំ ២ឆ្នាំ ឬ ៣ឆ្នាំ ក៏បាន។ អ្វីដែលពិសេស តាមបណ្តាក្រុមហ៊ុនលក់ Hosting ខ្លះ គេមាន Free Domain ឬ ផ្តល់ប្រព័ន្ធការពារសុវត្ថិភាពដល់ប្លក់របស់យើងថែមទៀតផង ហើយខ្លះទៀត ថែមទាំងផ្តល់សេវា រក្សាទុកប្លក់យើងជារៀងរាល់ថ្ងៃថែមទៀតផង (Daily Backup).

បង្កើតប្លក់ជាមួយ WordPress អ្នកត្រូវការដំបូងគេគឺ Domain & Hosting

យើងចូលទៅកាន់វេបសាយ Hostgator ដែលជាវេបសាយផ្តល់សេវាកម្មលក់ Domain និង Hosting ហើយជាមួយ Hostgator តំលៃក៏សមរម្យសម្រាប់អ្នកទើបតែចាប់ផ្តើមបង្កើតវេបសាយ។

ជ្រើសរើសប្រភេទនៃ Hosting
ទំព័រខាងមុខនៃវេបសាយ HostGator

ក្រោយពីចូលមកដល់ទំព័រដំបូងនៃវេបសាយ HostGator ហើយ! យើងអាចមើលព័ត៌មានផ្សេងៗទៀត ប្រសិនបើយើងចង់ដឹងពីសេវាកម្មរបស់ក្រុមហ៊ុននេះ ឬ មួយយើងដាក់ Mouse នៅលើ Hosting Menu ហើយយើងនិងឃើញមានជម្រើស ៣ សម្រាប់យើង:

  • ទីមួយ: Shared Hosting: គឺមានវេបសាយដទៃទៀតជាច្រើនប្រើប្រាស់ម៉ាស៊ីនមេ(Single Server) តែមួយជាមួយអ្នក។ ជាធម្មតាអ្នកមិនដឹងថានរណាខ្លះ ឬគេហទំព័រណាមួយ ដែលអ្នកកំពុងប្រើម៉ាស៊ីនមេជាមួយនោះទេ។ ការប្រើ Shared Hosting គឺល្អបំផុតតម្លៃថោកនិងសន្សំសំចៃបំផុតសម្រាប់តម្រូវការរបស់អ្នកចាប់ផ្តើមដំបូង។ ទោះយ៉ាងណាក៏ដោយតម្លៃថោកសមរម្យពិតមែន តែការប្រើប្រាស់ក៏ត្រូវបានកំណត់ដែរ​ មិនសូវទូលំទូលាយនោះទេ។
  • ទីពីរ: Website Builder: HostGator បង្កើតជម្រើសនេះឡើងសម្រាប់អោយអ្នកដែល មិនមានជំនាញក្នុងការបង្កើតវេបសាយសោះតែម្តង ដោយ​Website Builder មានទម្រង់ ឬ ហៅថាគំរូវេបសាយស្រាប់ៗ អោយយើងជ្រើសរើសតែម្តង ហើយយើងអាចកែប្រែបន្ថែមដោយងាយ ដើម្បីតម្រូវតាមបែបបទរបស់យើង។
  • ទីបី: WordPress Hosting: ជម្រើសនេះ ល្អបំផុតសម្រាប់អ្នកចង់ចាប់ផ្តើមវេបសាយជាមួយ WordPress ដោយ HostGator បានដាក់ចំនុចពិេសសៗ សម្រាប់កញ្ចប់ WordPress Hosting មួយនេះដូចជា សុវត្ថភាព, ល្បឿន, ការចំលងវេបសាយយើងទុកជារៀងរាល់ថ្ងៃ ក្រែងថ្ងៃណាមានបញ្ហាយើងនិងអាចយកវេបសាយបានមកវិញដោយងាយ(Daily Backups)។

សម្រាប់ជំរើសទាំងបីរខាងលើ លោកអ្នកអាចចូលទៅមើលព័ត៌មានបន្ថែមលំអិតពីភាពខុសគ្នាបានច្បាស់។ ហើយអ្នកអាចប្រៀបធៀបបានទៀត រវាងកញ្ចប់ទាំងបី មុននិងសម្រេចចិត្តថាយកមួយណា។ ក៏ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំណែនាំអោយជ្រើសរើសជំរើស WordPress Hosting

ស្វែងយល់បន្ថែមអី WordPress
នៅក្នុងអត្ថបទនេះ

ខាងក្រោមនេះ ជាវីដេអូរបស់ក្រុមហ៊ុន HostGator ដែលបានបង្ហាញពីកម្មវិធីឈ្មោះថា Easy Website Builder ដែលអនុញ្ញាតិអោយយើងរចនាវេបសាយដោយគ្រាន់ងាយបំផុត​។

វីដេអូបង្ហាញពីការប្រើប្រាស់ Easy Website Builder របស់ក្រុមហ៊ុន HostGator

ចាប់ផ្តើមជ្រើសរើសយកកញ្ចប់ Hosting

ពេលនេះយើងចាប់ផ្តើមជ្រើសរើសយក WordPress Hosting ហើយនៅក្នុង WordPress Hosting មានបីកញ្ចប់សម្រាប់ជ្រើសរើសដូចជា: Starter Plan, Standard Plan, Business Plan។

  • Starter Plan: សម្រាប់ជម្រើសនេះ លោកអ្នកអាច
    • បង្ហោះវេបសាយបានចំនួន ១
    • ចំនួនអ្នកចូលមើលវេបសាយរបស់អ្នក 100K ក្នុងមួយខែ
    • ទទួលបានទំហំសម្រាប់ផ្ទុកទិន្ន័យ (Backup 1GB)
    • ទទួលបាន SSL Certificate ដោយមិនគិតថ្លៃ
    • ទទួលបាន Domain name ដោយមិនគិតថ្លៃ
  • Standard Plan: សម្រាប់ជម្រើសនេះ លោកអ្នកអាច
    • បង្ហោះវេបសាយបានចំនួន ២
    • ចំនួនអ្នកចូលមើលវេបសាយរបស់អ្នក 200K ក្នុងមួយខែ
    • ទទួលបានទំហំសម្រាប់ផ្ទុកទិន្ន័យ (Backup 2GB)
    • ទទួលបាន SSL Certificate ដោយមិនគិតថ្លៃ
    • ទទួលបាន Domain name ដោយមិនគិតថ្លៃ
  • Business Plan: សម្រាប់ជម្រើសនេះ លោកអ្នកអាច
    • បង្ហោះវេបសាយបានចំនួន ៣
    • ចំនួនអ្នកចូលមើលវេបសាយរបស់អ្នក 500K ក្នុងមួយខែ
    • ទទួលបានទំហំសម្រាប់ផ្ទុកទិន្ន័យ (Backup 3GB)
    • ទទួលបាន SSL Certificate ដោយមិនគិតថ្លៃ
    • ទទួលបាន Domain name ដោយមិនគិតថ្លៃ
ជ្រើសរើសកញ្ចប់គំរោង

ខ្ញុំសូមណែនាំអោយជ្រើសរើស Starter Plan សម្រាប់យើងជាអ្នកចាប់ផ្តើមដំបូង ហើយមានតម្រូវការបង្ហោះវេបសាយតែ ១, ប្រសិនបើយើងមានតម្រូវការបង្ហោះវេបសាយច្រើនជាងនេះ អាចជ្រើសរើសយកជម្រើស Standard ឬ Business ក៏បាន បន្ទាប់មកចុចប៊ូតុង BUY NOW

ការបំពេញព័ត៌មានចាំបាច់សម្រាប់ទិញ Hosting

ខាងក្រោមនេះជាតារាងដើម្បីអោយលោកអ្នកបំពេញព័ត៌មានចាំបាច់មួយចំនួនដើម្បីទិញ Hosting។ ត្រង់ចំនុចនេះ សូមធ្វើការពិនិត្យអោយបានម៉ត់ច៉ត់ ព្រោះមានចំនុចខ្លះអាចនិងមិនទាន់ចាំបាច់សម្រាប់អ្នកទេ ដូច្នេះអ្នកមិនបាច់ចំណាយលុយទិញក៏បាន។

ចំនុចទី ១ គេអោយយើងវាយបញ្ចូល ឈ្មោះវេបសាយរបស់យើង (Domain name) យើងអាចដាក់ឈ្មោះអ្វីក៏បានដែលយើងចង់ដាក់ ហើយអ្នកនិងទទួលបាន FREE Domain name សម្រាប់រយៈពេលមួយឆ្នាំដំបូង។

ប្រសិនបើយើងមាន Domain name រួចជាស្រេចហើយ យើងមិនចង់ទិញឈ្មោះថ្មី យើងអាចចុចចូលទៅ I Already Own This Domain ហើយបំពេញឈ្មោះ Domain ដែលយើងមានស្រាប់ហើយ។

ចំនុចទី ២ # of Blogs ជាកន្លែងដែលយើងអាចជ្រើសរើសផ្លាប់ប្តូរកញ្ចប់ Hosting
Billing Cycle ជាចំនួនខែដែលយើងត្រូវទិញវេបសាយនោះ មានចាប់ពី ១ខែ ដល់ ៣៦ខែ ហើយប្រសិនបើអ្នកទិញកាន់តែច្រើនខែ និងទទួលបានការបញ្ចុះតំលៃកាន់តែច្រើន។

បង្កើតប្លក់

ចំនុចទី ៣ និងទី ៤ គេគ្រាន់តែសួរព័ត៌មានផ្ទាល់ខ្លួន និង អសយដ្ឋានរបស់អ្នកតែប៉ុណ្ណោះ សូមបំពេញវាអោយបានត្រឹមត្រូវ។ ចំពោះចំនុច Security PIN ជាលេខកូដពិសេសសម្រាប់សំគាល់ថា អ្នកជាម្ចាស់ Account Hosting នេះ។ នៅពេលដែលអ្នកត្រូវការជំនួយ ហើយទំនាក់ទំនងទៅខាងក្រុមហ៊ុន HostGator នោះផ្នាក់ងាររបស់គេ និងសួររកលេខកូដ៤ខ្ទង់នេះដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នក។

  • May not begin with zero: គេមិនណែនាំអោយយើងដាក់លេខ ចាប់ផ្តើមដោយលេខសូន្យមុនទេ។
  • Must be 4 digits: ដាច់ខាតដាក់បានតែ ៤ខ្ទង់តែប៉ុណ្ណោះ។
  • May only contain numbers: គេណែនាំអោយយើងដាក់ដោយប្រើលេខ។

ចំនុចទី ៤នេះ​មានកន្លែងមួយដែលមានអ្នកប្រើប្រាស់ខ្លះគាត់មិនបានដឹងគឺ កន្លែងបំពេញ Zip Code: ត្រង់ចំនុចនេះគឺអ្នកអាចចុចត្រង់នេះ ដើម្បីស្វែករក Zip Code តាមទីតាំងតំបន់ដែលអ្នករស់នៅ។

ចំនុចទី ៥ ជាចំនុចសម្រាប់សេវាកម្មបន្ថែម ដែលយើងអាចជ្រើសរើសក៏បាន អត់ក៏បាន។

ជម្រើសបន្ថែម
  • SSL Certificate ខ្ញុំសូមណែនាំអោយ ជ្រើសរើសយកចំនុចនេះ ដោយសារជាចំនុចដែលធ្វើអោយវេបសាយរបស់យើង មានសុវត្ថិភាព។ ហើយប្រសិនបើយើងមិនជ្រើសរើសចំនុចនេះទេ Browser មួយចំនួនពេលដែលមានគេបើកវេបសាយរបស់យើងវានិងចេញសារប្រាប់ថាវេបសាយយើងមិនមានសុវត្ថិភាព បែបនេះធ្វើអោយអ្នកមើលវេបសាយរបស់យើង មិនទុកចិត្តនិងវេបសាយយើង។ អ្នកត្រូវចំណាយសម្រាប់ជម្រើសនេះ ៣.៣៣ដុល្លារក្នុងមួយខែ។

SiteLock Essentials ហើយនិង Site Backup គឺអ្នកនិងទទួលបានដោយមិនគិតថ្លៃ។

ចំនុចទី ៦ ជាកន្លែងសម្រាប់ដាក់លេខកូដបញ្ចុះតំលៃ ប្រសិនបើអ្នកមានលេខកូដ។

ចំនុចទី ៧ អ្នកអាចមើលរបាយការណ៌សរុបទឹកប្រាក់ដែលត្រូវចំណាយទាំងអស់នៅត្រង់កន្លែងនេះ មុននិងសម្រេចចិត្តចំណាយ។

ពិនិត្យចុងក្រោយ

ជាចុងក្រោយអ្នកត្រូវចុច គ្រីស នៅកន្លែងរង្វង់ដើម្បីព្រមព្រៀងលក្ខខណ្ណផ្សេងរបស់ក្រុមហ៊ុន។ ហើយបន្ទាប់មកចុចប៊ូតុង Checkout Now! គឺជាការស្រេច។

តំឡើងកម្មវិធី​ WordPress

ជំហ៊ានបន្ទាប់ពីបង់លុយរួចរាល់អស់ហើយ! អ្នកអាចចាប់ផ្តើមបញ្ចូលកម្មវិធី WordPress ចូលទៅក្នុង Hosting ថ្មីដែលទើបតែទិញនោះដើម្បីដំណើរការវេបសាយរបស់អ្នក។

ចូលទៅកាន់វេបសាយ: portal.hostgator.com

រួចហើយបំពេញ​ Email និង Password ដើម្បីចូលទៅក្នុងផ្ទាំងសម្រាប់គ្រប់គ្រង។ រួចហើយចុចយកពាក្យថា Install WordPress.

Hostgator Portal

ផ្ទាំងបន្ទាប់និងចេញមក ហើយលោកអ្នកត្រូវចុច Install Now ប៊ូតុង

រៀបចំបញ្ចូលប្លក់ ជាមួយ WordPress

ផ្ទាំងបន្ទាប់ខាងក្រោមនេះ គឺជាផ្ទាំងសម្រាប់បំពេញ ព័ត៌មានផ្សេងៗដែលទាក់ទងទៅហ្នឹង WordPress របស់លោកអ្នកដែលកំពុងតែរៀបចំតំឡើងនេះ។

អ្នកត្រូវមើលចំនុចមួយៗដោយយកចិត្តទុកដាក់ ជាពិសេសកន្លែង Admin Account វាប្រើសម្រាប់ Login ចូលគណនី WordPress នៅពេលក្រោយទៀត។ ដាក់លេខកូដសំងាត់ហើយកុំភ្លេចកត់ចំណាំទុកផង។

បង្កើតប្លក់ជាមួយ WordPress

ក្រោយបំពេញរួចរាល់អស់ហើយ លោកអ្នកត្រូវចុចប៊ូតុង Install នៅផ្នែកខាងក្រោមបង្អស់នៃទំព័រ។

រង់ចាំការ Install ចប់សព្វគ្រប់លោកអ្នកនិងទទួលបានព័ត៌មានសម្រាប់ Login ចូលគណនី WordPress របស់អ្នក ពេលនោះអ្នកអាចចាប់ផ្តើមរៀបចំទំរង់ រូបរាង និង ប្រើប្រាស់ WordPress បានហើយ។ វេបសាយថ្មីមួយនិងចាប់ផ្តើមដំណើរការបានដោយជោគជ័យ។

សម្រាប់ការចូលប្រើ WordPress លោកអ្នកអាចមើលវីដេអូខាងក្រោមនេះ។

Build A Professional Website With WordPress.Com

ប្រសិនបើមានសំនួរ ឬ ចង្ងល់បន្ថែមលោកអ្នកអាច សួរជាសំនួរបន្ថែមនៅប្រអប់មតិយោបល់នៅផ្នែកខាងក្រោមអត្ថបទនេះ ឬ ទំនាក់ទំនងមកខ្ញុំតាមរយៈទំព័រទំនាក់ទំនងនេះ ខ្ញុំនិងឆ្លើយតបវិញអោយបានរហ័សតាមដែលអាចធ្វើបាន។

អ្នកអាចមើល អត្ថបទមួយនេះដែលខ្ញុំបានសរសេរអំពី WordPress។

filmora
Namecheap

អត្ថបទពេញនិយម

Make a bright smile your easiest resolution this year!