Monday, February 17, 2025
ទំព័រដើមធ្វើដូចម្តេចបង្កើនចំនួនអ្នកចូលមើលប្លក់ ដោយប្រើវិធីសាស្រ្ត​ ៨​ ​ចំណុចនេះ

បង្កើនចំនួនអ្នកចូលមើលប្លក់ ដោយប្រើវិធីសាស្រ្ត​ ៨​ ​ចំណុចនេះ

បង្កើនចំនួនអ្នកចូលមើលប្លក់ គឺជាគោលដៅចុងក្រោយបំផុតក្រោយពីយើងបង្កើត រៀបចំនិង តាក់តែងប្លក់របស់យើងហើយនោះ គឺរកមនុស្សអោយចូលមកមើល ដែលយើងហៅថា Traffic ។ ក្នុងការបង្កើតប្លុក ម្ចាស់ប្លក់ម្នាក់ណាក៏ដោយច្បាស់ជាចង់អោយមានអ្នកទស្សនាចូលមកទំព័រយើងអោយបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ អ្នកប្រហែលជាបានស្គាល់ពាក្យកាត់ SEO (Search Engine Optimization) ដែលរាល់ថ្ងៃនេះ គ្រប់បណ្តាប្លក់ទូទាំងពិភពលោកព្យាយាមធ្វើ SEO នេះខ្លាំងណាស់។

អ្វីទៅជា SEO?

SEO គឺជាវិធីសាស្រ្តដែលម្ចាស់ប្លក់នីមួយៗ ប្រើប្រាស់ដើម្បី បង្កើនចំនួនអ្នកចូលមើលប្លក់ ឬ វេបសាយរបស់ពួកគាត់បាន តាមរយៈកម្មវិធីស្វែងរកដូចជា Google.com ជាដើម។ នៅពេលដែលមានចំនួនអ្នកទស្សនាច្រើន ហើយប្លក់របស់គាត់ មានផ្សាយពាណិជ្ជកម្មផ្សេងៗ ដូចជា Google AdSense ឬលក់ផលិតផលនិងសេវាកម្ម Affiliate នោះក៏កាន់តែធ្វើអោយគាត់ទទួលបានចំណូលច្រើនតាមនោះដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពី SEO លោកអ្នកអាចចូលមើលបាននៅវេបសាយ Wikipedia

បង្កើនចំនួនអ្នកចូលមើលប្លក់

វិធីសាស្ត្រ ចំនួន ៨ ផ្សេងទៀតដើម្បីបង្កើនចំនួនអ្នកមើល

ក្រៅពីធ្វើ SEO យើងក៏អាចប្រើវិធីសាស្ត្រខាងក្រោមនេះដើម្បីបង្កើនចំនួនអ្នកមើលបានផងដែរ:

- Advertisement -
The #1 Writing Tool
  • ស្វែងរកអ្នកនិពន្ធ: ប្រសិនបើអ្នកមិនទាន់ចេះសរសេរប្លក់បានល្អនោះទេ ឬ លោកអ្នកមិនមានពេលច្រើនសម្រាប់សរសេរប្លក់ដោយខ្លួនឯងទេ លោកអ្នកអាចស្វែករក ឬ ជួលនណារម្នាក់ដែរមានទឹកដៃល្អក្នុងការសរសេរប្លក់អោយក៏បាន។ ប្រសិនបើអត្ថបទលោកអ្នកសរសេរជាភាសាអង់គ្លេស អ្នកអាចស្វែងរកអ្នកសរសេរអត្ថបទនៅក្នុងវេបសាយ Fiverr.com ក៏បាន ព្រោះមានអ្នកដែលរង់ចាំសរសេរអត្ថបទអោយអ្នកជាច្រើន។
  • ព្យាយាមស្វែករកពាក្យគន្លឹះ (Keyword): ពាក្យគន្លឹះគឺសំខាន់បំផុត លោកអ្នកអាចព្យាយាមស្វែករកពាក្យគន្លឹះដែលពេញនិយម ហើយចាប់ផ្តើមសរសេរប្លក់ប៉ុស្តអំពីពាក្យគន្លឹះនោះ។ មានកម្មវិធីសម្រាប់ស្វែករកពាក្យគន្លឹះច្រើនដែរ តែបង់ប្រចាំខែថ្លៃបន្តិចហើយ ដូចជាកម្មវិធី ahrefs.com ដែលមួយខែយើងចំណាយប្រហែល ៩៩ដុល្លារសម្រាប់សេវាកម្មរបស់គេ។
  • ប្រវែងនៃអត្ថបទ: កម្មវិធីស្វែងរកចូលចិត្តអត្ថបទដែលមានខ្លឹមសារហើយមានវែង។ ប្រសិនបើអ្នកសរសេរអត្ថបទជាភាសាអង់គ្លេស យ៉ាងហោចណាស់ត្រូវសរសេរអោយបាន ១០០០ពាក្យ ទៅ ២០០០ពាក្យ ឬ ច្រើនជាងនេះទើបល្អ។
  • បន្ទាន់សម័យអត្ថបទពីមុនៗ: វាអាចនិងមិនមែនជាការងាយស្រួលក្នុងការត្រឡប់ទៅមើលអត្ថបទចាស់ៗដែលយើងបានប៉ុស្តរួចមកហើយនោះទេ ក៏ប៉ុន្តែការដែរបន្ទាន់សម័យអត្ថបទចាស់វាធ្វើអោយប្លក់របស់យើងមើលទៅទាន់សម័យជានិច្ច។
  • ប្រើប្រាស់រូបភាព: ពុំគួរផ្សាយអត្ថបទដោយមិនបានអមជាមួយនិងរូបភាពនោះទេ រូបភាព ឬ វីដេអូ ជាផ្នែកមួយសំខាន់សម្រាប់ធ្វើអោយអត្ថបទរបស់យើងរស់រវើគ ហើយទាក់ទាញអ្នកទស្សនាអោយគាត់ឆាប់យល់នូវអ្វីដែលយើងចង់សរសេរបង្ហាញដល់ពួកគាត់។
  • ស្នើសុំអ៊ឺម៉ែលរបស់អ្នកមើល: ការដែរយើងទទួលបានអ៊ីម៉ែលរបស់អ្នកទស្សនាប្លក់របស់យើង ទៅថ្ងៃក្រោយយើងនិងអាចផ្ញើអត្ថបទផ្សេងៗ ឬ eBooks ល្អទៅដល់ពួកគាត់ ដូច្នេះក៏ជាកត្តាមួយដែលអាចនាំពួកគាត់អោយចូលមកអាននៅលើទំព័រប្លក់របស់យើងវិញផងដែរ។
  • ព្យាយាមប្រើបណ្តាញសង្គម: បណ្តាញសង្គមគឺដាច់ខាតមិនអាចខ្វះបាននោះទេ។ មនុស្សជាច្រើនចំណាយពេលនៅតាមបណ្តាញសង្គមផ្សេងៗ ដូច្នេះការចែករំលែកអត្ថបទរបស់យើងទៅតាមបណ្តាញសង្គមក៏ជាផ្នែកមួយដែលយើងមិនអាចមើលរំលងបានទេ។
  • កែសម្រួលអោយតម្រូវ SEO: ព្យាយាមសរសេរអត្ថបទអោយត្រូវនិងក្បួនរបស់ SEO ដើម្បីអោយភ្នាក់ងារដែលផ្តល់សេវាកម្មស្វែងរកដូចជា Google បញ្ចូនអ្នកទស្សនាមកប្លក់របស់យើង។ ខាងក្រោមនេះគឺជាវីដេអូ ដែលនិងបង្ហាញអំពី SEO.
អានអត្ថបទ: ១៩ជំហាន ស្តីអំពីការណែនាំ SEO សម្រាប់វេបសាយ ឬ ប្លក់ថ្មីៗ

ប្រសិនបើអ្នកចង់ស្វែងរកអ្នកដែលអាច សរសេរអត្ថបទ ឬ ផ្តល់សេវាកម្មផ្សេងៗទាក់ទងទៅហ្នឹងការជួយធ្វើ SEO ឬ ក៏អ្នកផ្តល់សេវាកម្មផ្សេងទាក់ទងនិងផ្នែកទីផ្សារ ឬផ្សព្វផ្សាយ លោកអ្នកអាចចូលមើលនៅវេបសាយ​ Fiverr.com បានព្រោះថាមានអ្នកជំនាញ ជាច្រើនដែលរង់ចាំផ្តល់សេវាកម្មផ្សេងៗដល់អ្នក។

ដូច្នេះដើម្បី បង្កើនចំនួនអ្នកចូលមើលប្លក់ ឬ វេបសាយរបស់អ្នកកាន់តែមានអ្នកចូលមកទស្សនាច្រើន កុំមើលរំលងអំពី SEO អោយសោះ។ មានវេបសាយ និង វីដេអូនៅក្នុង Youtube ជាច្រើនបានបង្រៀននិងបង្ហាញអំពី SEO នេះ លោកអ្នកអាចចូលទៅទស្សនា និងរៀនអំពីវាបន្ថែមទៀតបាន។

  • ស្លាក
  • SEO
filmora
Namecheap

អត្ថបទពេញនិយម

Make a bright smile your easiest resolution this year!