Monday, February 17, 2025
ទំព័រដើមធ្វើដូចម្តេចAffiliate Marketer តើអ្នកត្រូវការអ្វីខ្លះ​ដើម្បីធ្វើជំនាញនេះ?

Affiliate Marketer តើអ្នកត្រូវការអ្វីខ្លះ​ដើម្បីធ្វើជំនាញនេះ?

សំណួរដែលសួរថា តើត្រូវការអ្វីខ្លះ​ ដើម្បីធ្វើជាអ្នក Affiliate Marketer ខ្ញុំធ្លាប់ត្រូវបានគេសួរច្រើនពីមិត្តភក្កិផ្ទាល់ និងមិត្តភក្កិតាមបណ្ដាញសង្គម ហ្វេសប៊ុកផងដែរ ដូច្នេះថ្ងៃនេះ ខ្ញុំនឹងចែករំលែកខ្លះៗអំពីប្រធានបទមួយនេះ។

ការពិតដើម្បី​​​ក្លាយខ្លួនជា Affiliate Marketer យើងត្រូវការជំនាញពីរជាគ្រឹស្តមុនគេ ក្នុងនោះជំនាញផ្នែកកុំព្យូទ័រ ដែលយើងអាចចេះប្រើអ៊ីនធឺណិត ហើយនិងភាសាអង់គ្លេស ពីព្រោះគ្រប់ទំព័រ និងផលិតផលដែលយើងត្រូវដាក់លក់ សុទ្ធសឹងតែប្រើប្រាស់ភាសាអង់គ្លេស សូម្បីតែទំរង់ដែលយើងបំពេញ​ដើម្បីចុះឈ្មោះ ក៏គេប្រើជាភាសាអង់គ្លេសដែរ។

Breaking News: 100% Free Education Platform where You Can
“Build Your Very Own 6-Figure Online Business”

ស្វែងយល់ពីផលិតផលអោយបានច្បាស់

ក្រៅពីជំនាញទាំងពីរខាងលើ អ្នកទាំងអស់គ្នាត្រូវមាន​ជំនាញមួយទៀតគឺ ផ្នែកលក់ និង ចេះស្វែងយល់ពីផលិតផល​ ដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមលក់ ស្គាល់ផលិតផលច្បាស់អ្នកទាំងអស់គ្នានឹងអាចលក់ចំអតិថិជនគោលដៅ នេះក៏ជាចំណុចសំខាន់មួយដែរ។

- Advertisement -

ប្រសិន​បើអ្នកចាប់ផ្ដើម​លក់របស់អ្វីមួយ អ្នកនឹងត្រូវបាន​ម្ចាស់ផលិតផល ណែនាំឲ្យចូលទៅកាន់គេហទំព័រ ដែលសរសេររៀបរាប់ អំពីគុណសម្បត្តិនៃផលិតផលនោះ ហើយការសរសេរទាំងនោះ គឺប្រើប្រាស់ជាភាសាអង់គ្លេស ដូច្នេះប្រសិនបើយើងជា Affiliate Marketer មិនយល់និង មិនអាចមើលដាច់ ពីអត្ថប្រយោជន៍ នៃផលិតផលដែលយើងចង់ចាប់ផ្តើមលក់នោះទេ យើងប្រាកដជាពិបាកក្នុងការលក់ ហើយពិបាកក្នុងការបញ្ចុះបញ្ចូលអតិថិជនអោយទិញ ជាងនេះទៅទៀត យើងនឹងពិបាករចនាផ្ទាំងបដាពាណិជ្ជកម្មផ្សេងៗ សម្រាប់យកទៅផុសលក់ផ្សព្វផ្សាយ ដើម្បីឲ្យចំអតិថិជនគោលដៅណាស់។

ប្រសិនបើអ្នកយល់ថាអ្នកមានជំនាញទាំងអស់ខាងលើនេះហើយនោះ អ្នកអាចចាប់ផ្ដើមជ្រើសរើស គេហទំព័រ Affiliate Program ណាមួយ ដែលអ្នកពេញចិត្ត ជាពិសេសមានម្ចាស់ផលិតផលច្រើន ហើយអ្នកក៏ចាប់ផ្ដើមបង្កើតគណនី រួចហើយចុះឈ្មោះធ្វើជា Affiliate របស់គេទៅជាការស្រេច។ ចំពោះគេហទំព័រ Affiliate Program ខ្ញុំបានបង្ហាញចំនួន 6 នៅក្នុងអត្ថបទមុន អ្នកអាចចូលទៅមើលនៅក្នុងអត្ថបទមុនហើយសិក្សាពីគេហទំព័រទាំងនោះ​ឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តចុះឈ្មោះ។

ក្លាយខ្លួនជា Affiliate Marketer ត្រូវស្គាល់វេបសាយអោយបានច្រើន

មកដល់ត្រង់ចំណុចនេះ ចាត់ទុកថាអ្នកទាំងអស់គ្នាមាន Account Affiliate រួចហើយ ដូច្នេះជំហ៊ានបន្ទាប់គឺ ស្គាល់គេហទំព័រ ដែលអ្នកទាំងអស់គ្នាអាចផ្សព្វផ្សាយ ផលិតផលទាំងនោះបាន ទូទៅវេបសាយទាំងនោះមានដូចជា Classified ads ជាប្រភេទវេបសាយបែប Khmer24, វេបសាយប្រភេទនេះ ជាទូទៅគឺគិតថ្លៃទេ ហើយអនុញ្ញាតិអោយអ្នកទាំងអស់គ្នាអាចដាក់លក់ផលិតផល ឬ សេវាកម្មផ្សេងៗ បានដោយងាយស្រួល។

វាមិនមែនមានតែ វេបសាយប្រភេទនេះនោះទេ អ្នកទាំងអស់គ្នាប្រសិនបើមានវេបសាយផ្ទាល់ខ្លួន ក៏អាចធ្វើជាផ្ទាំងផ្សព្វផ្សាយផលិតផលនោះ ដាក់នៅលើវេបសាយផ្ទាល់ខ្លួន របស់ខ្លួនឯងក៏បាន។ ក្រៅពីផុសតាមវេបសាយ អ្នកទាំងអស់គ្នាក៏អាចផុសតាមបណ្ដាញសង្គមផ្សេងៗ ដូចជាហ្វេសប៊ុក Instagram LinkedIn ឬក៏ Pinterest ជាដើម ឲ្យតែវេបសាយនៅអ្នកទាំងអស់គ្នាគិតថា មានអតិថិជនគោលដៅរបស់អ្នកទាំងអស់គ្នានៅទីនោះ។

លោកអ្នកត្រូវស្គាល់វេបសាយច្រើន ហើយសំខាន់គឺអ្នកទាំងអស់គ្នាត្រូវបង្កើតគណនីច្រើន តាមបណ្តាវេបសាយទាំងនោះផងដែរ។ ការបង្កើតគណនីច្រើន ឬ ការចងចាំ Password ច្រើនជារឿងមួយជៀសមិនផុតទេ។ ដូច្នេះហើយខ្ញុំសូមណែនាំអោយអ្នកទាំងអស់គ្នា​ សាកល្បងប្រើប្រាស់កម្មវិធីមួយដែលមានឈ្មោះថា NordPass ដែលកម្មវិធីនេះ ផ្តល់ភាពងាយស្រួលក្នុងការរក្សារទុក លេខសំងាត់ របស់យើង ហើយវានិងបង្ហាញមកវិញ នៅពេលដែលអ្នកចូលទៅកាន់វេបសាយណាមួយ ដែលកម្មវិធីនេះ ធ្លាប់បានរក្សាទុក Username and Login រួចហើយ។

ឧទាហរណ៌: លោកអ្នកប្រើកម្មវិធី NordPass ដើម្បីរក្សាទុកពាក្យសំងាត់ក្នុងវេបសាយ Shareasale ហើយថ្ងៃក្រោយមក នៅពេលដែលលោកអ្នកបើកវេបសាយ Shareasale ឡើងវិញត្រង់ចន្លោះវាយ Username និង​ Password កម្មវិធី NordPass និងបំពេញអោយយើងតែម្តង ដោយគ្រាន់តែយើងចុចប៉ូតុងតែមួយប៉ុណ្ណោះ។ សាកល្បងបានដោយអត់គិតថ្លៃ។

ចំណុចខាងលើនេះ គ្រាន់តែជា Tools មួយដែលជួយសម្រួលការងារយើងដែលជា Affiliate Marketer មួយផ្នែកតែប៉ុណ្ណោះ អ្នកនឹងត្រូវការ Tools ផ្សេងៗទៀតជាច្រើនដើម្បីការងារនេះទៅថ្ងៃខាងមុខ។

ចុះប្រសិនបើអ្នកទាំងអស់គ្នា មិនស្គាល់វេបសាយច្រើនផង តើអោយយកផលិតផលទាំងនោះទៅប៉ុស្តនៅឯណា។ កុំព្រួយមានមនុស្សចាំធ្វើការងារនេះអោយយើងរួចរាល់អស់ហើយ ដោយគ្រាន់តែចូលទៅកាន់វេបសាយ Fiverr ហើយវាយរកពាក្យថា “Affiliate Post” នោះលោកអ្នកនិងបានឃើញ Freelancer ជាច្រើន កំពុងរង់ចាំទទួលការងារពីអ្នក។ ខ្ញុំក៏ធ្លាប់បានប្រើប្រាស់សេវាកម្មរបស់ពួកគាត់ដែរ ពួកគាត់បានប៉ុស្ត Link ផលិតផលយើងចូលទៅកាន់វេបសាយជាច្រើន ដែលផ្តល់សេវា ផ្សាយពាណិជ្ជកម្ម ហើយស្ថិតនៅប្រទេសអាមេរិច ដែលខ្ញុំជាអ្នកជ្រើសរើសប្រទេសអោយគាត់។

ក្រៅពីការប្រើការប្រើប្រាស់សេវាកម្មខាងលើ អ្នកក៏ត្រូវចេះប្រើប្រាស់ Email Marketing ដែលយើងហៅថាជាការប្រមូល អ៊ីមែល របស់អតិថិជន ឬ អ្នកដែលកំពុងអានវេបសាយឬ ប្លក់របស់យើង។ អ្នកអាចសួរថា ហេតុអីបានត្រូវប្រមូល អ៊ីមែល យកមកធ្វើអី? អ្នកដឹងទេថា មានការលក់ជាច្រើនអាចសម្រេចទៅបានដោយការ ផ្ញើសារតាមរយៈអ៊ីមែលនេះឯង។ ថ្ងៃនេះគាត់ចូលមកមើលវេបសាយរបស់យើង ហើយគាត់ក៏បានចុះឈ្មោះជាសមាជិក បានន័យថា គាត់មុខទេជាមនុស្សដែលចូលចិត្ត ឬ មានចំណូលចិត្តប្រហាក់ប្រហែលនិងសេវាកម្ម ឬ​ ផលិតផលដែលវេបសាយ ឬប្លក់របស់យើងកំពុងតែដាក់តាំងបង្ហាញ​។ ដូច្នេះហើយពេលទទួលបាន អ៊ីមែលរបស់គាត់ លោកអ្នកអាចផ្ញើសារ ឬ សេវាកម្ម ឬ ផលិតផល សម្រាប់ផ្សព្វផ្សាយដល់គាត់នៅថ្ងៃក្រោយទៀតក៏បាន។

ចំណុចទាំងអស់នេះហើយ ដែលយើងត្រូវរៀនសូត្រអោយបានច្រើន ហើយស្វែកយល់និង គួរចំណាយពេលនៅជាមួយអ៊ីធើណេត ដើម្បីធ្វើការស្រាវជ្រាវ អោយកាន់តែលំអិតបន្ថែមទៀត។ ពីព្រោះថា បច្ចេកវិទ្យាបាន Update ជារៀងរាល់ថ្ងៃ ហើយប្រសិនបើយើង មិនព្យាយាមរត់តាម ស្រាវជ្រាវពីវានោះទេ ច្បាស់ណាស់ យើងប្រាកដជានៅក្រោយគេជាក់ជាមិនខាន។

អត្ថបទមួយនេះ វាមិនបានធ្វើអោយអ្នកនិងអាចរកចំនូលបានភ្លាមៗនោះទេ នេះគ្រាន់តែជាការបង្ហាញផ្លូវបែប ត្រួសៗដើម្បីអោយអ្នកបានដឹង ថាតើដើម្បីធ្វើជា Affiliate Marketer គួរដឹងអ្វីខ្លះ ចេះអ្វីខ្លះ ហើយត្រូវបន្តស្វែងយល់អ្វីខ្លះ។ វាមិនមែនសាមញ្ញពេកទេ ដែលគ្រាន់តែអានត្រឹមតែ អត្ថបទមួយ ហើយក៏មិនបន្តធ្វើការស្រាវជ្រាវ ខ្លួនឯងបន្ថែមទៀតនោះ ច្បាស់ជាមិនអាចសម្រេចគោលដៅ ក្នុងការរកចំណូលបន្ថែម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា អ៊ីធើណេតនេះទេ។ ខ្ញុំនិយាយត្រង់ចំណុចនេះ ដោយសារតែខ្ញុំបានជួប មនុស្សច្រើន ដែលគាត់ចាប់ហ្នឹងបោះបង់ មិនទាន់បានព្យាយាម ឬ ស្រាវជ្រាវបន្តិចផង ក៏សម្រេចចិត្តថា ទៅមុខលែងរួចបាត់ទៅហើយ។ ដូច្នេះខ្ញុំសង្ឃឹមថា អ្នកដែលបានអានអត្ថបទនេះ ដល់ត្រង់ចំនុចនេះ ច្បាស់ជាមិនងាយចុះចាញ់នោះទេ។

ការរកលុយតាមអនឡាញ​ ដោយ Youtube ក៏ដោយ ឬ ដោយ Facebook ក៏ដោយពួកគាត់ម្នាក់ៗ ខំណាស់ ខ្ញុំជឿថាម្នាក់ៗមុននិងគាត់អាចឈានដល់ចំណុចដែលរកលុយបានពី Youtube ឬ Facebook គាត់ច្បាស់ជាដាច់យប់មិនតិចខែនោះទេ។

សរុបរួមមកអ្នកទាំងអស់គ្នា មិនចាំបាច់ទាមទារជំនាញពិសេសណាមួយ ឲ្យដល់ចំណុចកំពូលអីនោះទេ គ្រាន់តែមានជំនាញប៉ុន្មានមុខនៅខាងលើ មានភាពអត់ធ្មត់ បន្ថែមការងារស្រាវជ្រាវ រៀនពី Youtube អោយបានច្រើន ខ្ញុំជឿងថាមិនយូរទេ អ្នកទាំងអស់គ្នាក៏អាច ក្លាយជា Affiliate Marketer ហើយអាចចាប់ផ្ដើម រកលុយតាម online បានហើយ ក៏ប៉ុន្តែអត្ថបទនេះគ្រាន់តែប្រាប់ពីកន្លែងដែលអាចទៅរកលុយបានតែប៉ុណ្ណោះ ត្រង់ថាចាប់ផ្ដើមរកបានឬមិនបាន អាស្រ័យទៅលើជំនាញផ្ទាល់ខ្លួនរបស់លោកអ្នក លោកអ្នកប្រឹងលក់បានច្រើន ក៏ទទួលបាន Commission ច្រើន ហើយប្រសិនបើ យើងមិនមានពេលចំណាយជាមួយវាច្រើននោះទេ យើងលក់បានតិចឬលក់មិនបានសោះ នោះក៏យើងមិនបាន Commission ដូចអ្វីដែលយើងរំពឹងទុកនោះទេ៕

filmora
Namecheap

អត្ថបទពេញនិយម

Make a bright smile your easiest resolution this year!