Monday, February 17, 2025
ទំព័រដើមធ្វើដូចម្តេចជ្រើសរើសផលិតផល Affiliate ណាមួយមកផ្សព្វផ្សាយ?

ជ្រើសរើសផលិតផល Affiliate ណាមួយមកផ្សព្វផ្សាយ?

នៅក្នុងអត្ថបទមួយនេះ ខ្ញុំនឹងនិយាយអំពីការជ្រើសរើស ជ្រើសរើសផលិតផល Affiliate ឬ​ Niches​ សម្រាប់អោយ Affiliate​ Marketer​ យកមកលក់។ ព្រោះ​មានអ្នក​ធ្វើ​ Affiliate​ ថ្មីៗខ្លះគាត់មិនច្បាស់ថា និងត្រូវចាប់ផ្តើមលក់អ្វី?​ គាត់ប្រហែលជាបានចុះឈ្មោះធ្វើជាអ្នកលក់ផលិត ច្រើនមុខដែលមានក្នុង Clickbank​ ឬ​វេបសាយ​ Affiliate​ Program​ ដទៃ​ទៀត អោយតែ​ឃើញ​ Commission​ ខ្ពស់ហើយមើលទៅ។ តែកុំបារម្មណ៍ព្រោះមិនមែនមានតែអ្នកម្នាក់នោះទេដែលធ្វើបែបនេះ។

ដូចម្ដេចដែលហៅថា​ Niche?

យើងនិយាយឲ្យសង្ខេបហើយស្រួលយល់ Niche គឺជាចំណង់ចំណូលចិត្តរបស់ក្រុមមនុស្សដែលចូលចិត្តទៅលើអ្វីមួយដូចគ្នា។ ជ្រើសរើសផលិតផល Affiliate យកមកដើម្បីធ្វើទីផ្សារ ផ្សព្វផ្សាយ គឺសំខាន់ ហើយនៅពេលដែលយើងដឹងថាមនុស្សមួយក្រុមមានចំណូលចិត្តអ្វីហើយ យើងអាចជ្រើសរើសផលិតផលដែលត្រូវនឹងចំណូលចិត្តរបស់ពួកគាត់ ហើយចាប់ផ្ដើមលក់ឲ្យគាត់ នេះហើយជាអ្វីដែលយើងត្រូវដឹងនិងជ្រើសរើស​ Niches អោយបានត្រឹមត្រូវ។

ឧទាហរណ៍ថា អ្នកមានជំនាញកុំព្យូទ័រ មនុស្សនៅជុំវិញអ្នក មិត្តភក្កិនៅក្នុងបណ្ដាញសង្គមរបស់អ្នក អ្នកជាសមាជិកនៅក្នុងក្រុមជាច្រើននៅក្នុងបណ្ដាញសង្គមដែលចូលចិត្តប្រព័ន្ធកុំព្យូទ័រ ទាំងអស់នេះហើយគឺ Niches ដែលត្រូវនិង កុំព្យូទ័រ​ឬអាយធី។ ដូច្នេះផលិតផលដែលត្រូវលក់សមស្របនិង​ Niches បែបនេះ​ គឺផលិតផល ដូចជា លក់កម្មវិធីកុំព្យូទ័រ លក់គ្រឿងកុំព្យូទ័រ ឬលក់ផលិតផលផ្សេងៗដែលទាក់ទងនឹងកុំព្យូទ័រ។

- Advertisement -
Breaking News: 100% Free Education Platform where You Can
“Build Your Very Own 6-Figure Online Business”

ជ្រើសរើសផលិតផល Affiliate យកមកលក់ គឺត្រូវយកផលិតផលដែលត្រូវនឹង និងចំណង់ចំណូលចិត្តរបស់យើង​ផ្ទាល់​ និង ចំណង់ចំណូលចិត្តមនុស្សនៅជុំវិញយើង វាធ្វើឲ្យយើងងាយក្នុងការលក់ វាធ្វើអោយយើងលក់បានច្រើន ហើយក៏ទទួល​ Commission បានច្រើនដូចគ្នា។

អ្នកខ្លះគាត់បានចុះឈ្មោះលក់ផលិតផល ដែលទាក់ទងទៅហ្នឹងអាហារបំប៉នសុខភាព ហើយគាត់បានចុះឈ្មោះលក់ផលិតផលទាក់ទងនឹង និងសៀវភៅ ហើយក៏បានចុះឈ្មោះលក់ផលិតផលទាក់ទងនឹង Software កុំព្យូទ័រ ក្រោយមកគាត់ក៏ចាប់ផ្ដើម​ការលក់​របស់គាត់​ គាត់អាចនិងជួបបញ្ហាដូចជា លក់មិនចំគោលដៅអតិថិជន ព្រោះអាចនិងមិនមានពេលគ្រប់គ្រាន់សម្រាប់សិក្សាពីអតិថិជន ឬ​ អ្នកដែលនិងអាចទិញផលិតផលរបស់គាត់ ដោយសារមានផលិតផលក្នុងដៃច្រើន កន្លែងដែលត្រូវយកផលិតផលទៅផ្សព្វផ្សាយក៏ច្របូកច្របល់ អតិថិជនសួរនាំអំពីផលិត ក៏យើងអាចនិងមិនដឹងច្បាស់មិនអាចឆ្លើយសំនួរអតិថិជនបាន ទាំងនេះគឺនិងធ្វើអោយយើងធុញ ហើយមិនមានចិត្តចង់បន្តធ្វើ ដោយសារមិនឃើញលទ្ធផលអីសោះ។

ជ្រើសយក ផលិតផល Affiliate តាមប្រភេទ

ខាងក្រោមនេះគឺជា​ Niches មួយចំនួនដែលអ្នកអាចនិងចាប់អាម្មណ៍ហើយ ស្វែងរកផលិតផលដើម្បីលក់អោយត្រូវនិង Niches​ ទាំងនេះបាន:

  • Backpacking
  • Clean eating
  • Travel
  • Bicyclists
  • Cooking
  • Bodybuilding
  • DIY
  • Cars
  • Yoga
  • Film
  • Writers
  • Animals
  • Golf
  • Fashion
  • Money
  • Parents

នៅអត្ថបទផ្សេងៗដែលអ្នកជំនាញ Affiliate គេបានសរសេរ គេមិនបានណែនាំឲ្យយើងជ្រើសរើស​ Niches​ ច្រើនពេកនោះទេ។ សម្រាប់បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំលក់ផលិតផលតម្រូវត្រឹមតែបី Niches​ ប៉ុណ្ណោះ​នាពេលនេះ។

ជាចុងក្រោយ​ អ្នកត្រូវកំណត់​ Niches ណាមួយឲ្យបានច្បាស់ ហើយរកមើលផលិតផលដែលត្រូវនឹង​ Niches​​​ដែលអ្នកបានជ្រើសរើសនោះ បន្ទាប់មកទៀតចាប់ផ្ដើមសិក្សាពីផលិតផលនោះអោយបានច្បាស់លាស់ កំណត់អតិថិជនគោលដៅ ហើយចាប់ផ្ដើមផ្សព្វផ្សាយផលិតផលនោះ តាមគោលដៅនិងជំនាញរបស់អ្នកជាការស្រេច។

filmora
Namecheap

អត្ថបទពេញនិយម

Make a bright smile your easiest resolution this year!